លោក សាយ ម៉េងគីម អភិបាលរងខេត្ត អមដំណើរដោយក្រុមការងារស.ស.យ.កស្រុក នាំយកសម្ភារប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(មណ្ឌលគិរី)៖ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ លោក សាយ ម៉េងគីម អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានបន្តនាំយកសម្ភារប្រើប្រាស់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផ្តល់ជូនរដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បាននាំយកសម្ភារសម្រាប់ប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន រួមមាន៖ រដ្ឋបាលសាលាខេត្ត ក្រុមការងារយុវជនគណបក្សខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់ស្រលាញ់សន្តិភាពខេត្ត រួមមាន៖ អាល់កុល ១៣០លីត្រ ម៉ាស់ការពារ ១៨ប្រអប់ សាប៊ូលាងដៃចំនួន ២៤៤៨ដុំ និងខិតប័ណ្ណមួយចំនួន ប្រគល់ជូនរដ្ឋបាលស្រុកកោះញែក ដើម្បីយកទៅផ្សព្វផ្សាយ និងចាត់ចែងបន្តនៅក្នុងមូលដ្ឋាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕