លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្ដេចតេជោ ប្រកាសបរិច្ចាគប្រាក់បៀវត្ស ៥សែនរៀល សម្រាប់រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

(ភ្នំពេញ)៖ លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សក្នុងមួយខែ ៥០០,០០០រៀល រយៈពេល ៦ខែ ចាប់ពីខែឧសភាដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕