លោកស្រី ចឹក ហេង បរិច្ចាគប្រាក់បៀវត្សចំនួន៥០០,០០០រៀល រយៈពេល៥ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖ លោកស្រី ចឹក ហេង ដែលជាអភិបាលរងខេត្តព្រះវិហារ បានបរិច្ចាគប្រាក់បៀវត្សចំនួន៥០០,០០០រៀល រយៈពេល៥ខែ ចាប់ពីខែឧសភា ដល់កញ្ញា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕