ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ បរិច្ចាគប្រាក់បៀវត្សចំនួន ៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ​ ដែលជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុលជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ ​នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបរិច្ចាគប្រាក់បៀវត្សចំនួន ៣ខែ ចាប់ពីខែឧសភា ដល់កក្កដា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕