ចាប់ពីថ្ងៃទី១០ ខែមីនាដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាជនដែលធ្វើដំណើរពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបវិញមានចំនួនសរុប ៩,២៨២នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមចំនួនសរុប ៩,១១១នាក់

(សៀមរាប)៖ យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តសៀមរាប សម្រាប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនេះ បានវិលត្រឡប់មកពីបរទេសមានចំនួនសរុប ៣០១នាក់ ស្រី ១២៧នាក់។

ជាលទ្ធផលគិតចាប់ពីថ្ងៃទី១០ ខែមីនាដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាជនដែលធ្វើដំណើរពីក្រៅប្រទេសចូលមកក្នុងខេត្តសៀមរាបវិញមានចំនួនសរុប ៩,២៨២នាក់ ស្រី ៤,០៦១នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមចំនួនសរុប ៩,១១១នាក់ ស្រី ៤,០៣០នាក់។

សកម្មភាពនេះ អាជ្ញាធរខេត្តបានដាក់ចេញវិធានការដល់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ បន្តអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង មហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធ ឱ្យបានមុឺងមាត់ក្នុងការនាំយកពួកគាត់មកពិនិត្យសុខភាពជាបឋម ដើម្បីទប់ស្កាត់ បង្ការ និងការពារឆ្លងជំងឺកូវីដ-១៩ ជាពិសេសពង្រឹងលើការផ្សព្វផ្សាយពីវិធានការពារ និងតាមដាន និងគ្រប់គ្រងលើប្រជាជនដែលទើបត្រឡប់ពីក្រៅប្រទេស៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប