រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ

(សៀមរាប)៖ នារសៀលថ្ងៃសុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០នេះ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទទួលនិងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរ​ដែលត្រឡប់ មកពីប្រទេសថៃ ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីថ្នាក់ដឹកនាំកងកម្លំាងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងក្រុង ស្រុក នាយកទីចាត់ការ និងមន្ត្រីចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់ ។

កិច្ចប្រជុំនេះ ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងតាមដានពីសកម្មភាពរបស់ប្រជាពលរដ្ឋដែលបាន​វិលត្រឡប់មកពីប្រទេសថៃវិញ ដើម្បីទទួលយកពួកគាត់មកអប់រំអំពីជំងឺកូវីដ -១៩ និងរៀបចំឲ្យដាក់ដាច់ដោយឡែក ក្នុងការតាមដានសុខភាពចំនួន ១៤ថ្ងៃសិន ៕ ដោយ៖មន្ទីរព័ត៌មានខេត្តសៀមរាប (រូបភាព ៖ លោក អ៊ុន ណារាជ)