ឯកឧត្តម វ៉ាត់ ចំរើន បរិច្ចាគប្រាក់បៀវត្សចំនួន ១លានរៀល  រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ បានបរិច្ចាគប្រាក់បៀវត្សចំនួន ១លានរៀល  រយៈពេល៦ខែ ចាប់ពីខែមេសា ដល់កញ្ញា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕