សកម្មភាពក្រុមការងារ ស.ស.យ.ក ស្រុកពេជ្រាដា ចុះផ្សព្វផ្សាយវិធាន​ការចាំបាច់នានាដើម្បីប្រយុទ្ឋ​ប្រឆាំង​នឹងជំងឺកូវីដ១៩

(មណ្ឌលគិរី)៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ លោក អ៊ាន ស៊ាងអន ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនស្រុកពេជ្រាដា និងសហការី បានចូលរួមសហការជាមួយអាជ្ញាធរស្រុក ឃុំ និងមណ្ឌលសុខភាពមេម៉ង់ បានចុះផ្សព្វផ្សាយវិធាន​ការចាំបាច់នានាដើម្បីប្រយុទ្ឋ​ប្រឆាំង​នឹងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរស់នៅ​តំបន់ដាច់ស្រយ៉ាលក្នុងក្រុមអន្ទ្រងសាមគ្គីសែនជ័យ ស្ថិតនៅក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី  មានប្រជាពលរដ្ឋរស់នៅជាង១,០០០នាក់។ 

នាឱកាសនោះ ក្រុមការងារស.ស.យ.កស្រុកពេជ្រាដា បានផ្សព្វផ្សាយតាមបំពងសម្លេង និងបានចែកជូនសាប៊ូ ផ្ទាំងរូបភាព ស្តីពីវិធានការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ឱ្យចេះរក្សាអនាម័យដៃ និងខ្លួនប្រាណ ដើម្បីការពារខ្លួន ឱ្យជៀសផុតពីជំងឺកូវីដ១៩នេះផងដែរ៕