លោក ស៊ូ សិរី បរិច្ចាគប្រាក់បៀវត្សចំនួន៥០០,០០០ (ប្រាំសែនរៀល) រយៈពេល៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖​ លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានបរិច្ចាគប្រាក់បៀវត្សចំនួន៥០០,០០០ (ប្រាំសែនរៀល) រយៈពេល៧ខែ ចាប់ពីខែមេសា ដល់តុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕