ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បរិច្ចាគប្រាក់បៀវត្សចំនួន ៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបរិច្ចាគប្រាក់បៀវត្សចំនួន ៦ខែ ចាប់ពីខែឧសភា ដល់តុលាឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕