ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត បរិច្ចាគប្រាក់បៀវត្សចំនួន ៣ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(ភ្នំពេញ)៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបរិច្ចាគប្រាក់បៀវត្សចំនួន ៣ខែ ចាប់ពីខែមេសា ដល់មិថុនា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕