អភិបាលខេត្តព្រៃវែង ឯកឧត្ដម ជា សុមេធី ប្រកាសបរិច្ចាគប្រាក់បៀវត្ស រយៈពេល ៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

(ព្រៃវែង)៖ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន សម្រាប់រយៈពេល ៧ខែ ដោយជូនទៅគណៈកម្មការជាតិអន្តរក្រសួង ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ (COVID-19) ចំនួន៥០% និង៥០%ទៀត ជូនទៅគណៈកម្មការ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ១៩ (COVID-19) ខេត្តព្រៃវែង៕​