ក្រសួងអប់រំ ស្នើឲ្យក្លឹបហាត់ប្រាណទាំងអស់ ផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យអាជីវកម្មក្លឹបហាត់ប្រាណទាំងអស់នៅទូទាំងប្រទេសផ្អាកដំណើរការអាជីវកម្មជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ស្ថានភាពនៃការរាតត្បាតនេះត្រូវបានបញ្ចប់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។