ឯកឧត្តម ជា សុ​មេធី សូម​ថ្លែងអំណរគុណ​ដល់ លោក​ឧកញ៉ា លាង ឃុន ឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន ១,០០០ កេស និង​ទឹក​ផ្លែឈើ​ចំនួន ២០០ កេស ជូន​ដល់​រដ្ឋបាល​ខេត្តព្រៃវែង​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ជំងឺ​វីរុស COVID-19

(​ព្រៃវែង​)៖ នៅ​ថ្ងៃទី ០៣ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោក​ឧកញ៉ា លាង ឃុន បាន​ឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន ១,០០០ កេស និង​ទឹក​ផ្លែឈើ​ចំនួន ២០០ កេស​ជូន​ដល់​រដ្ឋបាល​ខេត្តព្រៃវែង​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​នឹង​ជំងឺ​វីរុស COVID-19 ដែល​កំពុងតែ​គំរាមកំហែង​ដល់​សុខភាព និង​អាយុជីវិត​ប្រជាជន​កម្ពុជា​។​

​ឯកឧត្តម អភិបាលខេត្ត​បាន​បន្តទៀតថា ទាំងនេះ​គឺជា កាយវិការ នឹង​ទឹកចិត្ត​ដ៏​ស្មោះសរ​បស់ លោក​ឧកញ៉ា ដែល​បាន ឧបត្ថម្ភ​នៅ​ទឹក​សុទ្ធ និង​ផ្លែឈើ ទាំងអស់នេះ​សម្រាប់ រដ្ឋបាលខេត្ត​ក្នុងការ​ប្រតិបត្តិការ​ងា​រ​។ ឯកឧត្ដម​អភិបាលខេត្ត ក៏​សូម​ជូនពរ​ដល់​លោក​ឧកញ៉ា និង​ក្រុមគ្រួសារ បាន​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ហើយ​និង​ជៀសផុត​អំពី​ជំងឺ​ដ៏​កាច​សាហាវ​ដែល​កំពុង តែ​គំរាមកំហែង​ទូទាំង​ពិភពលោក​នេះ​។​

​ឯកឧត្តម​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​ខេត្តព្រៃវែង ត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ និង​ការពារ​កុំឱ្យ​មានការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid19 មកដល់​ខ្លួន​យើង នឹង​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​យើង​។​

​សូមបញ្ជាក់​ផងដែរ​ថា បើ​គិត​មកដល់​ថ្ងៃនេះ នៅក្នុង​ខេត្តព្រៃវែង ពុំទាន់​មាន​ករណី​រកឃើញ​នូវ​វីរុស Covid19 ឆ្លង​មក​ប្រជាជន​នៅក្នុង​ខេត្តព្រៃវែង​នោះ​នៅឡើយ​ទេ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​)​