ឯកឧត្តម អ៊ុន ចាន់ដា បរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ដែលជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួនចំនួន ៧ខែ ចាប់ពីខែមេសា ដល់តុលា ឆ្នាំ២០២០នេះ ជូនគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងមេរោគនេះ ដែលបានកំពុងរីករាលដាលនៅព្រះរាជណាចក្រកម្ពុជា៕