អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ​ត្រូវបាន​ចែកជូន​ដល់​បងប្អូន​កម្មករ​អនាម័យ​ក្រុង​កំពង់ចាម​និង​កម្មករ​ប្រមូល​សំរាម​ក្នុងតំណាក់កាល​ប្រទេស​កម្ពុជា​កំពុង​ជួប​បញ្ហា​ប្រឈម​ដែល​បង្ករ ឡើង​ដោយ​ជម្ងឺ CoVid-19

(​កំពង់ចាម​)៖ នៅក្នុង​តំណាក់​កាលដែល​ពិភពលោក ក៏ដូចជា​ប្រ​ទស​កម្ពុជា​ក៏​កំពុងតែ​ជួប​បញ្ហា ប្រឈម​ជាមួយនឹង ជំងឺ​CoVid-19​នេះដែរ ក្នុងនាម​ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការ ក្រសួង​រ៉ែ​ថាមពល និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះជួយ​ខេត្តកំពង់ចាម និង​ក្រុមការងារ រួមទាំង​លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​ក៏បាន​រៀបចំ និង​នាំយក​ជា​អំណោយ គ្រឿងឧបភោគ​បរិភោគ ដើម្បី​ធ្វើការ​ចែកជូន​ដល់​បងប្អូន​កម្មករ អនាម័យ​ក្រុង​កំពង់ចាម និង​កម្មករ​ប្រមូល​សំរាម​ចំនួន​១១១​នាក់ ដោយ​ក្នុង​១​នាក់ៗ​ទទួលបាន អង្ករ​២៥​គីឡូក្រាម មី​១​ម​កេស ត្រីខ​១២​កំប៉ុង ទឹកត្រី​១​ដប ទឹក​ស៊ី​អី​វ​១​ដប សា​ប៉ូ​១​ដុំ និង​ក្រ​ម៉ា​មួយ​។​ហើយ​ពិធី​ចែក​អំណោយ​ជូន​បងប្អូន​កម្មករ​ខាងលើនេះ​បានធ្វើ​ឡើង​នៅក្នុង​សាលាក្រុង​កំពង់ចាម នា​ថ្ងៃទី​១​មេសា​ឆ្នាំ​២០២០​នេះ​។​

​ឯកឧត្តម អ៊ិត ប្រាំង ក៏បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន​កម្ម​ករ​យើង​ទាំងអស់​ត្រូវ​នាំគ្នា សំអាត​ដៃ​ដោយ​លាង​ជាមួយ​សាប៊ូ ឫ​អាកុល ពាក់​ម៉ាស់ ឲ្យ​បានជា​ប្រចាំ​និង​ត្រូវមាន ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព កុំ​មើលស្រាល និង​កំ​ធ្វេសប្រហែស ចំពោះ​ជំងឺ​CoVid-19​ដែល​បាន​នឹង​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។​ជាងនេះទៅទៀត​កុំ​មានការ​ព្រួយ​បារ​ម្មណ៍​ពេក និង​ការ​ជ្រូ​ល​ច្របល់ ហើយ​យើង​ជា​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទុបស្កាត់ និង​ការរីក​រាលដាល​ជំងឺ​CoVid-19​។​

​ជាពិសេស​ត្រូវ​ចេះ​តាមដាន​ព័ត៌មាន​ជាប្រចាំ​ដែលមាន​ការប្រកាស​ព័ត៌មាន​ពី​ក្រសួង​សុខា ភិ​បាល វិទ្យុ ទូរទស្សន៍ ដែលមាន​ប្រភព​ច្បាស់លាស់ និង​មិនត្រូវ​ជឿ​លើ​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​ប្រទេស​មាន​ភាពចលាចល​។
*​គួរ​បញ្ជាក់ថា​នៅក្នុង​ការចែក​អំណោយ​ទៅដល់​កម្មករ​ចំនួន​១១១​នាក់​ខាងលើនេះ​ឯកឧត្តម អ៊ិត ប្រាំង , លោក ចាន់ ផល្លី អភិបាលក្រុង​កំពង់ចាម​រួមទាំង​ក្រុមការងារ ក៏បាន​រៀបចំ​ធ្វើការ​លាងដៃ​ដោយ​អាកុល វាស់​កំដៅ ចែក​ម៉ាស់​ជូ​មន​បងប្អូន​កម្មករ ទាំងអស់​ផងដែរ​។​


​គួរបញ្ជាក់​ទៀតថា​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មការ​ប្រឆាំង​ជំងឺ​COVID-19 និង​ជា​អភិបាល​នៃ​គណៈ​អភិបាល ខេត្តកំពង់ចាម​តែងតែ​ណែនាំ​ទៅដល់​មេឃុំ ចៅសង្កាត់ អភិបាលស្រុក​ក្រុង​ទាំងអស់​ត្រូវ​បន្តការងារ​ផ្សព្វផ្សាយ​ពី​វិធាន​ការការពារ​និង​ការ​ទុបស្កាត់​ការឆ្លង​មេរោគ​Covid-១៩​នៅតាម មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់ ទី​អារាម តាម​ផ្សារ​នានា និង​ទីប្រជុំជន​ជាដើម​។​ហើយ​ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​ពាក់ព័ន្ធ​ជំងឺ​Covid19​គឺ​ប្រញាប់​ទាក់ទង​ទៅ​លេខ​១១៥​ឫ​តាម​មណ្ឌល​សុខ ភាព និង​តាមរយះ​មេភូមិ មេឃុំ ចៅសង្កាត់​ជា បន្ទាន់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​