ឯកឧត្ដម ឡុង ឈុនឡៃ ដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក នាំយកថវិកាសមាគមន៍សហសង្គ្រោះក្រុមប្រឹក្សា ចូលរួមបុណ្យសពភរិយាលោក គង់ គន សមាជិកក្រុមប្រឹក្សាស្រុក

(កំពង់ឆ្នាំង)៖ នាថ្ងៃអង្គារ ៨កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក និងក្រុមការងារស្រុក ឃុំ នាំយកថវិកាសមាគមន៍ សហសង្គ្រោះក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង និងស្រុក និងថវិការបស់ឯកឧត្តមត្រាំ អ៊ីវតឹក ប្រធានក្រុមការងារ និងលោកជំទាវ សរុបចំនួន ៣,៧០០,០០០រៀល ទៅចូលបុណ្យសព ភរិយា លោក គង់ គន សមាជិកក្រុមប្រឹក្សាស្រុកកំពង់លែង និងត្រូវជាម្តាយ លោកស្រី គង់ ចន្ថា នាយករងរដ្ឋបាលសាលាស្រុកកំពង់លែង (អាយុ៧១ឆ្នាំ) នៅភូមិកំពង់ហៅ ឃុំកំពង់ហៅ ស្រុកកំពង់លែង។

ក្នុងនោះថវិកាចូលរួមបុណ្យសពមាន៖ ថវិកាឯកឧត្តម ត្រាំ អ៊ីវតឹក និងលោកជំទាវ ២០០,០០០រៀល, ថវិកាសមាគមន៍ សហសង្គ្រោះក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង និងស្រុកកំពង់លែង ចំនួន ២,០០០,០០០រៀល, ថវិកាថ្នាក់ដឹកនាំ គណគណបក្សស្រុក ៨០០,០០០រៀល, ថវិកាសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ៨០,០០០រៀល និងថវិកាមន្ត្រីរាជការរដ្ឋបាលស្រុក ៦២០,០០០រៀល៕