អាជ្ញាធរ ដឹកនាំ ស.ស.យ.ក ស្រុកកងមាស ចុះផ្សព្វផ្សាយ និងចែកសម្ភារៈការពារមេរោគ កូវីដ ១៩ ដល់ឃុំគោលដៅ

ខេត្តកំពង់ចាម៖ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ភោគ សាវុធ អភិបាលស្រុក អមដំណើរដោយ លោក ខេង ម៉េងឈុន អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក ស្រុកកងមាស បានអញ្ជើញចែកសំភារៈ ការពារ Virus Covid 19 ជាអំណោយ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចែកជូនឃុំពាមជីកង។
បន្ទាប់មក លោកអភិបាលស្រុក ក៏បានដឹកនាំ សមាជិក ស.ស.យ.ក ផ្សព្វផ្សាយការការពារ Covid 19 នៅចំនួន ៣ទៀត គឺ ៖ ឃុំអង្គរបាន ឃុំពាមជីកង និងឃុំរកាគយ។ ជាមួយនោះ ក្រុមការងារ ក៏បានជួយសម្របសម្រួល ជាមួយក្រុមគ្រូពេទ្យ ដើម្បី យកសំណាក លើកទី៣ ពីជនជាតិ ម៉ាឡេសុី នៅភូមិសាច់សូរ្យ ឃុំពាមជីកង ទៅពិនិត្យតាមដានបន្តទៀត ផងដែរ ៕