លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមដឹកនាំសមាជិក សមាជិកាចុះផ្សព្វផ្សាយ និងចែកសម្ភារៈអនាម័យជូនប្រជាពលរដ្ឋឃុំស្ដើងជ័យ ស្រុកជើងព្រៃ

(កំពង់ចាម)៖ ដោយបានការចង្អុលបង្ហាញពីឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ លោក ហាន កុសល អភិបាលរងខេត្ត កំពង់ចាម និងជាប្រធាន សសយក ខេត្ត បានដឹកនាំសមាជិក សមាជិកា សសយក  រួមគ្នាជាមួយលោក អូត ឈាងលី អភិបាលស្រុកជើងព្រៃ ព្រះសង្ឃ​ ក្រុមប្រឹក្សាឃុំ​ស្តើងជ័យ​ យុវជន​ ស.ស.យ.ក​ ស្រុក​ លោកគ្រូអ្នកគ្រូ ប្រធានមណ្ឌលសុខភាពឃុំ នគរបាល​ប៉ុស្តិ៍រដ្ឋបាលឃុំ និងមេភូមិ ចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅក្នុងភូមិ/ឃុំស្តើងជ័យ ចែកសម្ភារៈអនាម័យ និងសម្ភារៈផ្សេងទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមចំណែកទប់ស្កាត់ នៃការរីករាលដាលវីរុសកូវីដ១៩ កុំឲ្យកើតមាននៅក្នុងមូលសហគមន៍យើង៕