ស.ស.យ.ក​ ស្រុកពេជ្រាដា ចុះផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅតាមក្រុមហ៊ុន និងលំនៅដ្ឋាន នៅឃុំប៊ូស្រា ស្រុកពេជ្រាដា

(មណ្ឌលគិរី)៖ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០​ លោក អ៊ាន ស៊ាងអន ប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពេជ្រាដា បា​នដឹកនាំសហការី ចុះធ្វើសកម្មភាពផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ១៩ នៅក្រុមហ៊ុនវិនិយោគចំការកៅស៊ូសុកហ្វីន ក្រុមហ៊ុនដាក់ឡាក់មណ្ឌលគិរី និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី៕​ សម្រួល៖​ សុភាព