ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោក ហាន កុសល ប្រធានសសយក. ចុះពិនិត្យការបំពាក់ឧបករណ៍វាស់ភាពសុទ្ធនៃខ្យល់ក្នុងបរិយាកាស

(កំពង់ចាម)៖ នៅព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្ត កំពង់ចាម បាន ដឹកនាំ យុវជន ស.ស.យ.ក ខេត្ត និងក្រុង ដើម្បីចុះពិនិត្យ និងបំពាក់ឧបករណ៍វាស់ភាពសុទ្ធនៃខ្យល់ក្នុងបរិយាកាសនៅក្នុងអគារនៃសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម កន្លែងដែលមានបុគ្គលិកក្រុមហ៊ុន Viking Cruise Journey ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ លើកទី ២។

ក្រុមវាស់ភាពសុទ្ធនៃខ្យល់ ជាក្រុមជំនាញរបស់ក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ ការវាស់ស្ទង់នេះគឺដើម្បីឱ្យដឹងអំពីបរិយាកាសខ្យល់ក្នុងអគារ ។

លទ្ធផល នៃខ្យល់នឹងត្រូវបានយកទៅវិភាគដើម្បីរិះរកមធ្យោបាយជួយរៀបចំបរិយាកាសក្នុងអគារឱ្យមានភាពល្អប្រសើរ សំដៅជួយបង្កើនបរិស្ថាន និងលើកកម្ពស់សុខភាពរបស់អ្នកដែលស្នាក់នៅក្នុងអគារនោះ។