លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ចុះពិនិត្យមើលការសម្អាត និងរៀបចំបន្ទប់ដើម្បីត្រៀមទុកដាក់អ្នកជម្ងឺ កូវីដ១៩ ក្នុងករណីមានការកើនឡើង

(កំពង់ចាម)៖ ថ្ងៃទី២៩ និង៣០ ខែមីនា ឆ្នាំ២០២០ លោក ហាន កុសល ប្រធាន ស.ស.យ.ក និងជាអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាមបានចុះដឹកនាំ និងត្រួតពិនិត្យមើលសកម្មភាពក្រុមការងារសម្អាត និងរៀបចំ​តាមបន្ទប់ នៃអគារអន្តេវេសិកដ្ឋាននៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ដើម្បីត្រៀមរៀបចំសម្រាប់ដាក់អ្នកជម្ងឺ កូវីដ១៩(Covid-19) ក្នុងខេត្តកំពង់ចាម ករណីមានការកើនឡើង។

គូសបញ្ចាក់ថា÷ រដ្ឋបាលខេត្តបានត្រៀមរៀបចំបន្ទប់សម្រាប់ដាក់អ្នកជម្ងឺ កូវីដ១៩ ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦គ្រែ៕