លោក បាន ស្រេង ប្រធាន ស.ស.យ.កស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដឹកនាំសមាជិកចុះផ្សព្វផ្សាយ និងចែកសម្ភារៈការពារទប់ស្កាត់ជម្ងឺ កូវីដ១៩

(ខេត្តកំពង់ចាម)៖នៅថ្ងៃទី 30 ខែមីនា ឆ្នាំ2020​ លោក បាន​ ស្រេង​ ប្រធាន ស.ស.យ.ក​ ស្រុកស្ទឹងត្រង់​ ដឹកនាំសមាជិក ស.ស.យ.ក បានចុះយកសម្ភារ:ការពារទប់ស្កាត់​ ជម្ងឺ កូវីដ​ ១៩​ ក្នុងនោះមានមួយឃុំៗទទួលបាន​  ថវិកា១៥០,០០០៛​ ទឹកអាល់កុល​ ដបបាញ់ទឹកអាល់កុល​ សាប៊ូ​ ព្រមទាំងខិតប័ណ្ណផ្សព្វផ្សាយ​ ណែនាំ​ពីវិធីកាត់បន្ថយហានិភ័យការឆ្លង​ ជម្ងឺ កូវីដ១៩​ និងរបៀបលាងដៃ​ ជូនដល់ឃុំពាមកោះស្នា​ ឃុំព្រះអណ្ដូង​ ឃុំខ្ពបតាងួន។