ការប្រកបរបរលក់ដូររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង​ផ្សារចាស់​ ក្រុងសៀមរាប នៅតែបន្តដំណើរការលក់ដូរ​ជាធម្មតា

(សៀមរាប)៖ ការលក់ដូរ បន្លែ សាច់ បាយ ម្ហូបអាហារ ត្រីងៀត សាច់ក្រក់​ សម្លៀកបំពាក់​ សម្ភារប្រើប្រាស់ផ្សេងៗ នៅក្នុង​ផ្សារចាស់​ ក្រុងសៀមរាប​ គិតត្រឹមថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះ នៅតែបន្តដំណើរការលក់ដូរ​ជាធម្មតា​ ។

ចំណែករូបភាពតូប​លក់ដូរ​ ដែលជនមួយចំនួនបានថតបង្ហោះឃើញបិទនោះ គឺជាតូបលក់វត្ថុអនុស្សាវរីយ៍ ដែល​ មានទីតាំង​ នៅជុំវិញផ្សារ ដែលម្ចាស់អជីវកម្មបានបិទដោយខ្លួនឯងជាបណ្តោះអាសន្ន​ ព្រោះមិនសូវភ្ញៀវទេសចរ៕