លោក សាង ស៊ីណេត ប្រធាន ស.ស.យ.ក ស្រុកបូទុមសាគរ បានដឹកនាំសមាជិក សមាជិកា ចុះផ្សព្វផ្សាយវិធានការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ១៩ ព្រមទាំងចែកអាកុល និងធ្វើសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការធ្វើអនាម័យការពារខ្លួន ដល់ប្រជាពលរដ្ឋ

(កោះកុង)៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លោក សាង ស៊ីណេត ប្រធាន ស.ស.យ.ក ស្រុកបូទុមសាគរ បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក និង ស.ស.យ.ក ឃុំតានូន ចំនួន២១នាក់ ស្រី០២នាក់ សហការជាមួយអាជ្ញាធរ ភូមិ ឃុំ ចុះផ្សព្វផ្សាយវិធានការបង្ការ ទប់ស្កាត់ ជម្ងឺកូវីដ១៩ ព្រមទាំងចែកអាកុល និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការធ្វើអនាម័យការពារខ្លួន ដល់ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ស្ថិតក្នុងភូមិបាក់រនាស់ និងភូមិតានូន ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។