ការធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងក្រុង ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារ សហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រួមជាមួយ ស.ស.យ.ក អាជ្ញាធរក្រុង កងកម្លាំងទាំង៣ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងក្រុង ស្រុកទាំង៨ ក្នុងខេត្តព្រះវិហារ ។

ការចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មា​ន​អត្ថន័យ​អប់រំដូចខាងក្រោម៖

១-លាង​ដៃ​ឲ្យ​បាន​ញឹកញាប់​ជា​មួយ​សាប៊ូ​ និង​ទឹក​ស្អាត​ ឬទឹក​អាល់​កុលលាង​ដៃ​ ឬអាល់កុល​ហ្សែល​

២-ខ្ទប់​មាត់​ និង​ច្រមុះ​នៅ​ពេល​ក្អក​ ឬកណ្តាស់ដោយ​ប្រេី​កែង​ដៃ​ឬ​ក្រដាស​អនាម័យ​ រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​

៣-ជៀសវាង​ប៉ះ​ពាល់​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​មាន​គ្រុន​ក្តៅ​ ក្អក​ ឬផ្តាសាយ

៤-ជៀសវាង​ប៉ះពាល់​ភ្នែក​ ច្រមុះ​ ឬមាត់

៥-បរិភោគ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ​

៦-ស្វាគមន៍​ដោយ​សំពះ​ ជំនួស​ការ​ចាប់​ដៃ

ក្នុងនោះក៏មានចែក​សាប៊ូ​ Protect ដល់​ដៃ​ប្រជាពលរដ្ឋ​បិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់៕