លោក​ ឈេង​ សុវណ្ណដា​ បានដឹកនាំសមាជិក​ លេខាធិការដ្ឋាន​ ស.ស.យ.ក​ ខេត្តកោះកុង​ ចូលរួមអប់រំផ្សព្វផ្សាយ​ និងការការពារទប់ស្កាត់នឹងជំងឺ​កូវីត១៩​

(កោះកុង)៖​ នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ លោក​ ឈេង សុវណ្ណដា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកោះកុង និងជាប្រធាន ស.ស.យ.ក ក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិក លេខាធិការដ្ឋាន ស.ស.យ.ក ខេត្ត និងសមាជិក សមាជិកា ស.ស.យ.ក ក្រុង សរុបចំនួន១០នាក់ ស្រី០៣នាក់ ចូលរួមក្បួនដង្ហែ​និងធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ជម្ងឺ Covid-19 ដែលរៀបចំធ្វើឡើងដោយមន្ទីរសុខាភិបាលខេត្តកោះកុង សហការជាមួយ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង រួមនឹងអាជ្ញាធរក្រប់លំដាប់ថ្នាក់ ក្រោមកិច្ចដឹកនាំដោយ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកោះកុង ដែលរៀបចំធ្វើឡើងនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕​

សម្រួល៖សុភាព