រដ្ឋសភា នឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៅថ្ងៃទី៣០មីនា ខាងមុខនេះ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រដ្ឋសភា នឹងបើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕