សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះ លោកឧញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក និងលោកជំទាវ ដែលឧបត្ថម្ភជាទឹកប្រាក់ ២០,០០០ (ម្ភៃពាន់) ដុល្លារអាមេរិក ដល់រដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកឧញ៉ា សៀក ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុនចំការកៅស៊ូក្រែក និងលោកជំទាវ ដែលបានឧបត្ថម្ភជាទឹកប្រាក់ ២០,០០០ (ម្ភៃពាន់) ដុល្លារអាមេរិក  ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

ខាងក្រោមនេះជាសារលិខិត សម្តេចតេជោ ហ៊ុន សែន៖