លោក​ ឃេន​ សានិត​ បានដឹកនាំក្រុមការងារ ស​ ស​ យ​ក​ ចុះផ្សព្វផ្សាយវិធានការ និងវិធីការពារការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ​ ឃុំម៉ាលិក​ ខេត្តរតនគិរី

(រតនគិរី)៖​ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ឃេន សានិត ប្រធានគណ:កម្មាធិការ ស.ស.យ.ក ស្រុក និងជាអភិបាលស្រុកអណ្តូងមាស បានដឹកនាំ សមាជិក ស.ស.យ.ក ស្រុក ក្រុមការងារ ស.ស.យ.ក ឃុំម៉ាលិក សហការជាមួយកំលាំងគណ:បញ្ជាការឯកភាពស្រុក មណ្ឌលសុខភាពអណ្តូងមាស រដ្ឋបាលឃុំម៉ាលិក ចុះផ្សព្វផ្សាយវិធានការ និងវិធីសាស្ត្រការពារជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋក្នុងទីប្រជុំជនភូមិលោម ឃុំម៉ាលិក ។

ក្រុមការងារ បានវាស់កំដៅចាក់មេក្រូតាមថយន្ត ០១គ្រឿង និងម៉ូតូ០១គ្រឿង ផ្សព្វផ្សាយសារអប់រំជាភាសាខ្មែរ ចារ៉ាយ និងទំពួន និងណែនាំវិធីសាស្ត្រការពារការឆ្លងជំងឺកូវីដ១៩ ដូចជាការអនាម័យលំនៅស្ថាន ការសំអាតដៃដោយសាប៊ូ ឬអាកុល និងចែកសាប៊ូលាងដៃ ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ភូមិលោម ឃុំម៉ាលិក ផងដែរ៕

សម្រួល៖​ សុភាព