លោក ផាត់ សម្បត្តិ អនុប្រធាន ស.ស.យ.ក ស្រុក ដឹកនាំក្រុមការងារបានចុះផ្សព្វផ្សាយវិធានការ និងវិធីសាស្រ្តការពារការឆ្លងជំងឺកូវីដ១៩

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ផាត់ សម្បត្តិ អនុប្រធាន ស.ស.យ.ក ស្រុក ដឹកនាំសមាជិក ស.ស.យ.ក ស្រុក ក្រុមការងារ ស.ស.យ.ក ឃុំញ៉ាង សហការជាមួយ រដ្ឋបាលស្រុក អធិការដ្ឋាននគរបាលស្រុក និងរដ្ឋបាលឃុំញ៉ាង ស្រុកអណ្តូងមាស ចុះផ្សព្វផ្សាយវិធានការ និងវិធីសាស្រ្ត ការពារការឆ្លងជំងឺ កូវីដ១៩ តាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន៤លើក ស្មើ ៤ភូមិ គឺភូមិកែត ភូមិចាយ ភូមិតាង៉ា និងភូមិចង នៃឃុំញ៉ាង ស្រុកអណ្តូងមាស ។

ក្រុមការងារ បានប្រើប្រាស់រថយន្តចាក់មេក្រូ ៣គ្រឿង ចាក់សារអប់រំសុខភាព មាន៣ភាសា គឺភាសាខ្មែរ ភាសាជនជាតិភាគតិច ចារ៉ាយ និងទំពួន និងបិទប៉ុស្ទ័រអប់រំអនាម័យសុខភាព ដល់ប្រជាពលរដ្ឋក្នុងសហគមន៍ភូមិទាំង៤ផងដែរ ។