ឯកឧត្តម ប្រាក់ សុវណ្ណ និងក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពថ្មី នៃការកសាងរង្វង់មូលស្រអែម ដែលអនុវត្ត

(ព្រះវិហារ)៖ កាលពីរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីចុះពិនិត្យទីតាំង ទាំង២បន្ថែមទៀត ដើម្បីបំរុងទុក ដាក់អ្នកជម្ងឺជំងឺកូវីត១៩(COVID-19) នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហាររួចមកឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងក្រុមការងារ បានបន្តដំណើរចុះ ពិនិត្យវឌ្ឍនភាពថ្មី នៃការកសាងរង្វង់មូលស្រអែម ដែលអនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងបន្តសកម្មភាពអោយឆាប់បាន រួចរាល់ជាស្ថាពរ មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

គួរបញ្ជាក់​ផងដែរ​ថា​ រង្វង់​មូល​ស្រអែម​នេះ​គឺមាន​ទីតាំង​ ស្ថិតនៅ​ភូមិ​ស្រអែម​ ឃុំ​ស្រអែម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ ចេញពី​ខេត្តព្រះវិហារ​ ឆ្ពោះទៅ​ប្រាសាទព្រះវិហារ​ដែលជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​។

​បច្ចុប្បន្ន​រង្វង់​មូល​នេះ​ កំពុងធ្វើកា​រសាងសង់បាន​ប្រហែល​80​ភាគរយ​ហើយ​ ជាការលើកឡើង​ របស់លោក​សំ.លាងទ្រី ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្ត បានអោយដឹងថា​រូបចម្លាក់​នោះ​ទៀតសោត​ គឺ​យកតាម​រូបចំលាក់​ តាម​រចនាបថ​ប្រាសាទព្រះវិហារ​ មាន​រហូតដល់​ទៅ​75​ភាគរយ​ នឹង​យក​តាមរូប​រចនាបទ​គូ​បុ​រៈ​ទី​ប្រាំ​ របស់​ប្រាសាទព្រះវិហារ​មកឈរ​បង្អួតរៀង​យ៉ាង​សង្ហា​រ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានផ្តល់ជាថវិការមួយចំនួនដល់ក្រុមជាងដើម្បីជាការលើកទឹកចិត្ត ដល់កិច្ចខិតខំប្រឹងប្រែងកន្លងមក៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ