អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអភិបាលគ្រប់បណ្តាក្រុងស្រុក និងមន្ត្រីសុខាភិបាល បន្តធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការទប់ស្កាត់ជំងឺកូវិដ១៩

(កំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តា ក្រុង ស្រុក មន្ត្រីសុខាភិបាលនិងមានការចូលរួមសហការណ៍ពីមន្ត្រីគ្រប់ស្ថាប័ន ដើម្បីធ្វើ ការផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវិដ១៩ ។

ក្នុងឱកាសនោះឯកឧត្ដមបានធ្វើការអំពាវរនាវដល់ប្រជាពលរដ្ឋសូមចូលរួមសហការណ៍និងទប់ស្កាត់ជំងឺឆ្លងកូវិដ១៩ ដើម្បីសុខភាពយើងទាំងអស់គ្នា ការពារប្រសើរជាងព្យាបាល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ