ឯកឧត្តម កែ ពៅ អញ្ជើញចុះផ្សព្វផ្សាយ និងផ្តល់សម្ភារៈជូនដល់ក្រុមការងារឃុំកំពង់ហៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ ជំងឺកូវីដ-១៩

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម កែ ពៅ ទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានក្រុមការងារចុះជួយឃុំកំពង់ហៅ បានចុះផ្សព្វផ្សាយ និងផ្តល់សម្ភារៈជូនដល់ក្រុមការងារក្នុងឃុំកំពង់ហៅ និងជម្រុញដល់ក្រុមការងារឃុំ ភូមិ ដើម្បីចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការពារកុំអោយមានការរីករាលដាលមេរោគ Covid-19។

នាឱកាសនោះឯកឧត្ដម បានផ្តល់សម្ភារៈជូនដល់ឃុំ និងភូមិ ក្នុងឃុំកំពង់ហៅ រួមមាន៖ ម៉ាស់២ប្រអប់, ស្រោមដៃ១ប្រអប់, សាប៊ូលាងដៃ១ដប, អាកុល១ដប, អាគុយ៧០អំពែរសម្រាប់មេក្រូ១គ្រឿង ផ្តល់ជូនសម្រាប់ក្នុង១ភូមិ សរុបថវិកា ៤.៥៧២.០០០រៀល និងបានផ្តាំផ្ញើ និងជាវិធានការទប់ស្កាត់ការឆ្លងជម្ងឺ កូវីដ១៩ សូមបងប្អូនចូលរួមសហការណ៍ទាំងអស់គ្នា ដេីម្បីខ្លួនយេីង ដេីម្បីក្រុមគ្រួសារយេីង និងដេីម្បីសង្គមជាតិយេីង។

ឯកឧត្តមបានជម្រុញដល់អាជ្ញាធរ ឃុំ ភូមិ ត្រូវផ្សព្វផ្សាយពីវិធីការពារ និងអនាម័យជូនដល់ប្រជាពលរដ្ឋអោយចេះអនាម័យ លាងដៃ និងសាប៑ូ ឬអាល់កុល ហូបម្ហូប បន្លែឆ្អិនល្អ។ ពលករចំណាកស្រុកទើបមកពីបរទេសសូមស្នាក់នៅរយៈពេល១៤ថ្ងៃសិនកំុំអាលរស់នៅជាមួយឪពុកម្ដាយ បងប្អូន ហើយបើមានសុខភាពមិនល្អ ឬប្លែកខុសពីធម្មតាសូមប្រញាប់ទៅមណ្ឌលសុខភាពដែលនៅជិតលោកអ្នកបំផុត ៕