លោកជំទាវ តុង ណារី ណែនាំឱ្យក្រុមការងារ និងអាជ្ញាធរយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះអំពីវិធានការការពារវីរុសកូវីដ ១៩

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត និងលោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈួន ចាន់ណា អភិបាលរងស្រុក និងមានកិច្ចសហការណ៍ជាមួយអាជ្ញាធរក្នុងស្រុកសាមគ្គីមានជ័យ និងសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្ត ស្រុក បានចុះណែនាំពីសុខភាពអនាម័យ ការថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃអោយបានល្អ ជាប់ជាប្រចាំ និងណែនាំអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសវិធានការ ការពារប្រយុទ្ធប្រឆាំងវីរុសកូវីដ ១៩។

ក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារក៏បានផ្ដល់សាប៊ូលាងដៃ និងបិទខិតប័ណ្ណផ្សព្វផ្សាយ និងមួយចំនួនបានផ្តល់ដល់អាជ្ញាធរ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងការពារកុំអោយមានការរីករាលដាលមេរោគ Covid-19 ៕