ស.ស.យ.ក ទាំង១០ក្រុង ស្រុកទូទាំងខេត្តកំពង់ចាមចូលរួមផ្សព្វផ្សាយវិធានការត្រៀមបង្ការ ការពារមេរោគ កូវីត១៩ ដល់ប្រជាពលរដ្ឋ

(ខេត្តកំពង់ចាម)៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ស.ស.យ.ក ទាំង១០ក្រុង ស្រុក ទូទាំងខេត្តកំពង់ចាម យុវជនស្ម័គ្រចិត្ត បានចូលរួមផ្សព្វផ្សាយ វិធានការត្រៀមបង្ការ ការពារមេរោគ កូវីត ១៩ ។

ជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ យ៉ាងទូលាយដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាមស្របតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាលដែលលោកបានគិតគូរយ៉ាងយកចិត្តទុកដាក់ជាទីបំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ។