ឯកឧត្ដម តូច ប៉ូលីវ៉ា បានចុះណែនាំពីសុខភាពអនាម័យ ការថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃអោយបានល្អជាប់ជាប្រចាំ

(ស្វាយរៀង)៖ ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បានចុះណែនាំពីសុខភាពអនាម័យ ការថែរក្សាអនាម័យខ្លួនប្រាណ លាងសម្អាតដៃអោយបានល្អ ជាប់ជាប្រចាំ។

គឺណែនាំអោយប្រជាពលរដ្ឋយកចិត្តទុកដាក់អនាម័យច្លួនប្រាណនិងបានអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ជាពិសេសវិធានការ ការពារវីរុសកូវីដ ១៩ និងបានផ្ដល់សាប៊ូលាងដៃចំនួន ២០០ដុំ។

និងខិតប័ណ្ណផ្សព្វផ្សាយចំនួន ១០០សន្លឹក ចែកជូនដល់មេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ដើម្បីយកទៅប្រើប្រាស ចែកជូនមេភូមិ អនុប្រធានភូមិ ជំនួយការភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ប្រជាការពារទាំង ៧ភូមិ  និងគ្រួសារក្រីក្រនៅក្នុងឃុំថ្នាធ្នង់ ស្ថិតនៅបរិវេណសាលាឃុំថ្នាធ្នង់ ។