សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន លឹមហេង គ្រុប និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១៥០.០០០ (មួយរយហាសិបពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោកឧកញ៉ា លឹម ហេង ប្រធានក្រុមហ៊ុន លឹម ហេង គ្រុប និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១៥០.០០០ (មួយរយហាសិបពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕