សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន អិល ស៊ី អិច ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥០.០០០ (ហាសិបពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ លោក ជា ហ៊ុយ អគ្គនាយករង ក្រុមហ៊ុន អិល ស៊ី អិច ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥០.០០០ (ហាសិបពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕