ឯកឧត្តម ខ្លូត ផន និងឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញទៅចូលរួមជាមួយមន្ត្រីសុខាភិបាលខេត្ត ពិនិត្យមើលការយកវត្ថុសំណាកលើកទី២ ជាថ្ងៃចុងក្រោយ

(កំពង់ចាម)៖ នាព្រឹកថ្ងៃ ចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅចូលរួមជាមួយមន្ត្រីសុខាភិបាលខេត្ត ពិនិត្យមើលការយកវត្ថុសំណាកលើកទី២ ជាថ្ងៃចុងក្រោយ បន្ទាប់ពីដាក់ឲ្យនៅដាច់ឡោយឡែករយៈ១៤ថ្ងៃយកទៅពិនិត្យនៅវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា។

តមកនៅព្រឹកថ្ងៃដ៍ដែរ ឯកឧត្តម ឆ្លៀតទៅចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីក្រុងពលី សាងសង់ច្រាំងទន្លេមេគង្គក្រុងកំពង់ចាម ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នារដូវទឹកជំនន់មេគង្គ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រកាន់ខ្ជាប់នូវអានាម័យផ្ទាល់ខ្លួន រស់នៅស្អាត ផឹកស្អាត និងដេកស្អាត ជាពិសេសទៀតនោះក្រោយកាន់របស់របរអ្វីហើយត្រូវលាងដៃនឹងអាកុល សាប៊ូ ទឹកស្អាត និងជែល ឲ្យបានជាប្រចាំ ប្រសិនបើយើងទាំងអស់ធ្វើបាន យើងទាំងអស់គ្នាកាត់បន្ថយបាន នៃឆ្លងមេរោគគ្រប់ប្រភេទ ពិសេស កូវីដ-១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម