ក្រសួងសារធារណៈការ ចេញសេចក្តីណែនាំ ស្តីពីវិធានបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសារធារណៈការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីវិធានបង្ការ និងទប់ស្កាត់ ការរាតត្បាតនៃជំងឺកូវីដ១៩ ដល់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ការចេញសេចក្តីណែនាំខាងលើ បានធ្វើឡើងក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ ក្រសួងសារធារណៈការ បានធ្វើការណែនាំដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឲ្យអនុវត្តវិធានការសំខាន់ៗចំនួន៦៕

សូមអានវិធានការទាំងស្រុងដូចខាងក្រោ៖