សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ អ្នកឧញ៉ា គិត ម៉េង និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥០០.០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ញើលិខិតថ្លែងអំណរគុណចំពោះ អ្នកឧញ៉ា គិត ម៉េង និងលោកជំទាវ ដែលចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ៥០០.០០០ (ប្រាំរយពាន់) ដុល្លារអាមេរិក ក្នុងការទប់ទល់នឹងសភាពការណ៍នៃជំងឺ កូវីដ១៩៕