កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង

(ព្រៃវែង)៖  នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងបរិវេនវត្តពោធិសិរីមុនី មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួមលោក អេង ផេងអាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី និងលោកមេឃុំ លោកមេភូមិទាំង ៤ ភូមិ គ្រួបង្គោល ចាស់ព្រឹទ្ធាចា ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលស្ថិតនៅ ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

នៅក្នុងឱកាសនោះដែរ លោក អេង ផេងអាន ប្រធានមន្ទីរ រៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ក៏បានលើកឡើងថា ចំពោះការវាស់វែងដីធ្លីនេះ បងប្អូនប្រជាពលរដ្ឋត្រូវរៀបចំឯកសាពាក់ព័ន្ធទាំងអស់ មាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារផ្សេងៗ ដែលជាប់ទាកទង់ក្នុងការវាសវែងដីនេះ ដើម្បីងាយស្រួលក្នុងកាវាសវែង និងធ្វើបណ្ណ័កម្មសិទ្ធជូនគាត់មិនមានបញ្ហាខុសឈ្មោះ និងបញ្ហាផ្សេងៗទៀតនៅពេលចេញប័ណ្ណកម្មសិទ្ធិនោះ។

លោកប្រធានមន្ទីរបានបន្តទៀតថា សូមបងប្អូនប្រជាពលរដ្ឋត្រូវកំណត់ព្រុំដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ជៀសវាង មានទំនាស់ រវាងម្ចាស់ដីដែលនៅជាប់គ្នា នៅពេលមន្ត្រីសុរិយោដីចុះវាស់វែងនោះ ប្រសិនបើដីនោះមានទំនាស់ ខាងមន្រ្ដីសុរិយោដីមិនវាស់វែងដីនោះជូនទេចាត់ទុកដីនោះជាដីមានទំនាស់ រហូតដល់ដោះស្រាយរួចទើបធ្វើការវែងសារជាថ្មី។

លោកបានបន្ថែុមទៀតថា មន្ទីរបានការកំណត់ការចុះវាសវែងដីនេះគឺមានគោលបំណងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់គ្នា។ ហើយមន្ទីរនិងជម្រុញអនុវត្តក្នុងការកំណត់ដំបន់វិន្ឆ័យវាសវែងដីនេះអោយរួចរាល់នៅក្នុងឆ្នាំ២០២១ នៅពេលខាមុខ តាមគោលការណ៍របស់ក្រសួង។

សូមបញ្ជាក់ផងដែរថានៅក្នុងឃុំពោធិ៍រៀងមានភូមិចំនួន ៤ ភូមិ គឺ ភូមិវាលព្រៅ ភូមិយាយសល់ ភូមិពោធិ៍រៀងត្បូង ភូមិពោធិ៍រៀងជើង ដែលមានទំហំផ្ទៃដី ៥,៥៤៩ ហិចតា៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង