ខ្យល់​កន្ត្រាក់​វាយ បំផ្លាញ់​រោងដោល​អនុវិទ្យាល័យ ភ្នំ​ឆ​ត្រ័​សែន​ជ័យ​សំណាងល្អ​មិន​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​សិស្សានុសិស្ស​នោះ​

(​ព្រះវិហារ​)៖ គ្រោះធម្មជាតិ​មួយ​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់​បាន​វាយប្រហារ មកលើ​សាលា​អនុវិទ្យាល័យ​ភ្នំ​ឆ​ត្រ័​សែន​ជ័យ បណ្តាលអោយ​រោងដោល​ក្នុង សាលា​អនុវិទ្យាល័យ​ខាងលើនេះ​រាប​ដល់​ដី ខូចខាត​ទាំងស្រុង​តែ​សំណាងល្អ​មិន​បណ្តាលអោយមាន​សិស្សានុសិស្ស ក៏ដូចជា​លោកគ្រូ​​អ្នកគ្រូ​ណា​ម្នាក់​រងរបួស​ក្នុង​​ហេតុ​ការណ៍​នោះឡើយ​។​

​បើ​យោងតាម​របាយ​ការ​ណ៏​របស់លោក​ប្រាក់ ភី មេឃុំ​ស្រអែម បាន​ប្រាប់​អ្នកសារព័ត៌មាន យើង​នៅ​ព្រឹក​ថ្ងៃទី​14​ខែ​មិនា ឆ្នាំ​២០២០ នេះ​ថា​ហេតុ​ការ​ណ៏​ខ្យល់​កន្ត្រាក់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​4.00​នាទី រសៀល​ថ្ងៃទី​13 ខែ​មិនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​។

​គួរបញ្ជាក់​ផងដែរ​ថា​ទីតាំង​អនុវិទ្យាល័យ​ខាងលើនេះ គឺ​ស្ថិត​ក្នុងភូមិ​សែន​ជ័យ ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​​ជាមួយគ្នានេះដែរ​លោក ភី​វ ដៀ​ន​អភិបាលរង​ស្ដីទី ស្រុក​ជាំ​ក្សាន្ត បានអោយដឹងថា​ទំហំ នៃ​កា​ខូចខាត​ក្នុង​គ្រោះធម្មជាតិ​នោះ គឺ​រោងដោល​បាន​ខួច​ខាត​ទាំងស្រុង នឹង​សម្ភារ​:​ឯកសារ​របស់​គ្រូ​ដែលមាន នៅក្នុង​រោងដោល​នោះ​ត្រូវបាន​បាត់បង់ នឹង​ខូច​ខាត់​មួយចំនួនធំ​។​

​បើទោះជា​យ៉ាងណា​នោះ លោក​អភិបាល​ស្ដីទី​ស្រុក​ជាំ​ក្សាន្ត លោក​នឹង​ដឹកនាំ​កំលាំង​ឯកភាព​រដ្ឋបាល​ស្រុក ចុះទៅ​រុះរើ​ធ្វើ​រោងដោល​ខាងលើនេះ​បណ្តោះអាសន្ន​សម្រាប​អោយ​សិស្សានុសិស្ស​បាន​ចូលរៀន​វិញ​។​
​ទទឹម​នោះ​លោកគ្រូ អ្នកគ្រូ​ក៏ដូចជា​អាណាព្យាបាល​សិស្ស​នៅ​វិទ្យាល័យ​​ភ្នំ​ឆ​ត្រ័​សែន​ជ័យ​នេះ លោក​សូម​អំពាវនាវ​​ដល់​សប្បុ​រស​ជន​អស់លោកៗ​ស្រី ក្នុង​នឹង​ក្រៅប្រទេស សម្តេច​ទ្រង់ ឯក​ឩ​ត្ត​ម​លោក​ឧ​ញ្ញ៉ា មេត្តាជួយ​សាង​​សង​សាលា​អនុ​វិទ្យា​ខាងលើនេះ អោយបាន​ទៅជា​សាលា​ថ្ម ជូន​ដល់​កូនចៅ​របស់​ពួកគាត់​ផង​បើ​មិន​ដូច្នេះ​ទេ ហានិភ័យ​ដែល​កើតមានឡើង​សម្រាប់​សាលារៀន​ខាងលើនេះ ទៅ​ថ្ងៃមុខ​ម្តងទៀត​ជាក់​ជាមិនខាន​ឡើយ​៕ ដោយ​៖ ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​