ក្រសួងការបរទេសជូនដំណឹងទៅអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ឲ្យផ្អាកផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស មកពីប្រទេសទាំង៥ ដែលកម្ពុជាហាមចូលដើម្បីទប់ស្កាត់ កូវីដ១៩

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានជូនដំណឹងជាបន្ទាន់មួយ ទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលត្រូវបានរាជរដ្ឋាភិបាលដាក់បម្រាម ចូលមកប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

នេះបើយោងតាមលិខិតរបស់លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការប្រចាំក្រសួងការបរទេសនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖