ខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបើក​អនុសំវច្ឆរៈ​មហាសន្និបាត​មន្រ្តីសង្ឃទូទាំងខេត្ត​លើកទី២៨

(កំពង់ឆ្នាំង)៖ ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានថ្លែងថាៈគណៈ
កម្មការអាចារ្យត្រូវមានតួនាទីសំខាន់បំផុតក្នុងការពង្រឹងនិងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។

ឯកឧត្តមបានថ្លែងបែបនេះ នៅពេលដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក​អនុសំវច្ឆរៈ​មហាសន្និបាតមន្រ្តីសង្ឃទូទាំងខេត្តកំពង់ឆ្នាំងលើកទី២៨ នាព្រឹកថៃ្ទទី១២ ខែមីនា ឆ្នាំ២០២០នេះ នៅខេត្តកំពង់ឆ្នាំង ដែលបានការយាងចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក  ព្រះធម្មវង្សាធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក សរ លាងប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកលោកស្រី ប្រធានអង្គភាពជុំវិញខេត្ត ព្រមទាំងមានការយាង និងអញ្ជើញចូលរួមពី មន្រ្តីសង្ឃខេត្តព្រះមេគណអនុគណព្រះចៅអធិការវត្ តមកពីក្រុង/ស្រុកទាំង៨ក្នុងខេត្តសរុប ១.២៦៧ អង្គ/នាក់។

ឯកឧត្តម ញ៉ែម វ៉ាលី បានថ្លែងបន្តទៀតថា ក្រោយថៃ្ងរំដោះ៧ មករាឆ្នាំ១៩៧៩ វិស័យព្រះសាសនាក៏ បានរស់រានមានជីវិតឡើងវិញលើទឹកដីនៃព្រះរាជណាចក្រកម្ពុជា ហើយជ័យជំនះ​នេះ គឺបានមកពីការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជាពិសេស នយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពទាំងស្រុងបានបន្តការអភិវឌ្ឍប្រទេសមានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រដល់បច្ចុប្បន្ននេះ។

ឯកឧត្តម ញ៉ែម វ៉ាលី ក៏បានផ្តាំផ្ញើដល់ព្រះសង្ឃគ្រប់អង្គ មន្រ្តីរាជការប្រជាពលរដ្ឋទូទាំងខេត្តត្រូវរួមសហការគ្នាធានាថែរក្សាការពារអោយបានសុខសន្តិភាព ស្ថិរភាព ប្រទេសយើង អោយបានស្ថិតស្ថេរយូរអង្វែងទប់ស្កាត់ស្រមោលអតីតកាលកុំអោយកើតមានលើមាតុភូមិអង្គរយើងសារជាថ្មីម្តងទៀត។

តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ហេង ពិទូ អភិបាលរង ខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅក្នុងខេត្តកំពង់ឆ្នាំង មានវត្តចំនួន២១៦វត្ត និងអាស្រម១៤ក្នុងនោះវត្ត និង អាស្រម គណៈមហានិកាយមាបចំនួន២២៧ និង វត្តធម្មយុត្តិកនិកាយចំនួន០៣ សរុបរួនចំនួន ២៣០។ ព្រះគង់ចាំព្រះវស្សាសរុប២.៦៧៥ អង្គ(ភិក្ខុ៩៩០អង្គ.សាម
ណេរ១.៦៨៥អង្គ )។ ព្រះសង្ឃគណៈធម្មយុត្តិកនិកាយចំនួន៣៦អង្គ(ភិក្ខុ០៥អង្គ.សាមណេរ ៣១អង្គ)។ អាចារ្យសរុបចំនួន៦៣១រូប គណៈកម្មការវត្តសរុបចំនួន២.៧៦២រូប តាជី ៦៨រូប យាយជី៤០៦រូប និងក្មេងវត្តចំនួន១៨៧នាក់។

នៅចុងបញ្ចប់ ឯកឧត្តម អនុរដ្ឋលេខាធិការ និង ឯកឧត្តម អភិបាលរងខេត្ត បានប្រគេនបច្ច័យដល់ព្រះមេគណខេត្ត និង បានប្រគេនព្រះរាជក្រឹត្យតែងតាំងគោរមងារព្រះជាគណៈនៃគណៈមហានិកាយដល់ព្រះសង្ឃក្នុងខេត្តកំពង់ឆ្នាំងចំនួន ៣អង្គផងដែរ៕ ដោយ៖ ក្រុមការងារខេត្តកំពង់ឆ្នាំង