កិច្ចប្រជុំផ្សព្វផ្សាយ និងឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្មុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០ និងសាលប្រជុំ ខ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត លោកជំទាវ ខៀវ សាមួន ប្រធានកិត្តិយស ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ត្បូងឃ្មុំ និងលោកស្រី សំ សោភ័ណ អនុប្រធាននាយកដ្ឋាន ការពារផ្លូវច្បាប់ នៃក្រសួងកិច្ចការនារី និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេច ក្រុមការងារ សមាសភាពក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទង និងយេនឌ័រថ្នាក់ខេត្ត និងថ្នាក់ស្រុក និងធ្វើបច្ចុប្បន្នភាពផែនទីសេវា ជួយដល់ជនរងគ្រោះ ដោយអំពើហិង្សា ទាក់ទងនឹងយេនឌ័រ នៅថ្នាក់ខេត្ត និងស្រុក។

កិច្ចប្រជុំនោះ មានការអញ្ជើញចូលរួម ពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ជុំវិញខេត្ត លោកស្រី អភិបាលរងស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ថ្លៃងបើកកិច្ចប្រជុំផ្សព្វផ្សាយ នាឱកាសនោះ លោកជំទាវ នី ចាន់ធីតា បងមានប្រាសាសន៏ថា មន្ទីរកិច្ចការនារីខេត្ត ឯងទៅសហការជាមួយរដ្ឋបាលសាលាខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន ដើម្បីរៀបចំឲ្យមានកិច្ចប្រជុំឡើង ក្នុងគោលបំណង បញ្ឈប់អំពើហិង្សាគ្រប់រូបភាពលើស្ត្រី យុវវ័យ និងក្មេងស្រី ក្នុងការលើកកម្ពស់ភាពសុខដុមរម្យនា ទីកន្លែងធ្វើការ ក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិ។

លោកជំទាវបានបន្តថា អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី កំពុងតែកើតមានស្ទើររាល់ថ្ងៃ និងគ្រប់ទីកន្លែង ហើយអំពើហិង្សាទាំងនេះ កើតឡើងមានគ្រប់រូបភាព កាន់តែអាក្រក់ទៅៗ ដែលស្ត្រីនិងកុមារី នៅតែបន្តជាកម្មវត្ថុនៃអំពើហិង្សាលើរូបរាងកាយ ផ្លូវចិត្ត ផ្លូវភេទ និងផ្លូវសេដ្ឋកិច្ច នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។

លោកជំទាវបានបន្ថែមថា កម្ពុជាជាប្រទេសមានភ័ព្វសំណាង ដោយមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ដោយសម្ដេចបានការគិតគូរ យកចិត្តទុកដាក់ខ្ពស់ លើគ្រប់វិស័យចំពោះស្ត្រី និងក្មេងស្រី ដោយផ្ដល់សេវាមេធាវីការពារក្តី ផ្ដល់កញ្ចប់ថវិកាជួយស្ត្រី និងក្មេងស្រី និងមានការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីឈានទៅរកគោលការណ៍ស្មើភាពរវាងបុរសនិងស្ត្រីនៅក្នុងសង្គមជាតិ ។

លោកស្រី ថន គឹមស្រ៊ន់ ប្រធានមន្ទីរកិច្ចការនារី ខេត្តត្បូងឃ្មុំ ក៏បានធ្វើបទបង្ហាញ អំពីសេចក្តីសម្រេចស្ដីពីការ បង្កើតក្រុមការងារពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុក ដោយមានការ ពិនិត្យ ពិភាក្សា និងរៀបចំផែនទីសេវាថ្នាក់ស្រុក នឹងបានធ្វើការពិភាក្សាអំពីជំហានបន្ត សម្រាប់ក្រុមការងារថ្នាក់ខេត្តនិងថ្នាក់ស្រុក។

ថ្លៃបិទកិច្ចប្រជុំ នៅនាឱកាសនោះ លោកជំទាវ ខៀវ សាមួន បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃ ខ្ពស់ ដល់សមាសភាព ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលបានខិតខំអនុវត្តបំពេញភារកិច្ចការងារ ដោយមានការចូលរួមដោះស្រាយពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រីនិងក្មេងស្រី ស្របតាមគោលការណ៏ច្បាប់ គោលនយោបាយជាតិរបស់រាជរដ្ឋាភិបាល ។

លោកជំទាវ ក៏បានផ្ដាំផ្ញើ ដល់សមាសភាពក្រុមការងារស្ត្រីទាំងអស់ បន្ទាប់ពីបានធ្វើការពិនិត្យ ពិភាក្សា និងតាមដានលើវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើសកម្មភាពទប់ស្កាត់អន្តរាគមន៍ស្របទៅតាមផែនការសកម្មភាពទប់ស្កាត់ ដោយអនុវត្តន៍ និង សម្រេចបាន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ