រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ​ គីមយ៉ាន ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ប្រធានក្រុម​ការងារថ្នាក់ជាតិ​ចុះ​ជួយខេត្តបន្ទាយមានជ័យ។​

ពិធីនោះមានការអញ្ជើញ​ចូលរួមពីសំណាក់ ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត លោក លោកស្រី អភិបាល-អភិបាលរងក្រុង ស្រុក ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត​សរុប​ជាង​១០០០នាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ