មន្ទីព័ត៌មានខេត្តព្រះវិហារ រៀបចំពិធីសំណេះសំណាល និងអបអរសាទរទិវានារីអន្តរជាតិ០៨មីនា ឆ្នាំ២០២០

(ភ្នំពេញ)៖ នាថ្ងៃអាទិត្យ ១៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងជាប្រធានអនុសាខាមាគមន៍នារី កម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ខេត្ត បានសំណេះសំណាលអបអរសាទរខួបលើកទី១០៩ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួម ពីមន្ត្រីរាជការនារី និងជាសមាជិកអនុសាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត។ សុខសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនយោបាយឈ្នះឈ្នះឱ្យខ្មែរួបរួមគ្នាតែមួយ ដែលធ្វើឲ្យប្រជាជនយើងទូទាំងប្រទេសមិនភ្លេចពាក្យថា“អរគុណសន្តិភាព” មានសន្តិភាពមានអ្វីៗទាំងអស់។

លោកស្រី បានលើកឡើងអំពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រី ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ និងបានជំរុញលើកទឹកចិត្ត ស្ត្រីក្នុងក្របខណ្ឌនៃមន្ទីរព័ត៌មាន ឱ្យបន្តអភិវឌ្ឍន៍ និងពង្រឹងសម្ថភាពរបស់ខ្លួនតាមរយៈការអប់រំ តួនាទីជាអ្នកដឹកនាំកាន់តែច្រើនថែមទៀតនៅក្នុងវិស័យព័ត៌មាន។

ក្នុងឳកាសនោះដែរលោកស្រីបានសំដែងនូវការ កោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅដល់មន្ត្រីរាជការដែលជាស្ត្រីនៅមន្ទីរព័ត៌មានខេត្តដែលប្រឹងប្រែងបំពេញការងារស្នូល និងរួមចំណែកដល់ការសម្រេចបានលើការងារមនុស្សធម៌ជួយដល់ជនក្រីក្រជួបការលំបាកកន្លងមក និងស្នើសុំអោយមន្រ្តីរាជការទាំង ខិតខំបំពេញតួនារីភារកិច្ចបន្តទៅមុខទៀត។

ឆ្លៀតក្នុងឳកាសនោះលោកស្រីបាននាំយកមកជាមួយនូវកាដូអនុស្សាវរីយ៍ដើម្បីជាការលើកទឹកចិត្ត ជូនដល់នារីក្នុងអង្គភាពទាំងមូលផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ