ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​៖ មន្ត្រី​ជំនា​ញច​ត្តា​ឡី​ស័​ក្ត​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​-​ឡេ​ថា​ញ់​បន្ត​ពង្រឹង​ការត្រួតពិនិត្យ​សុខភាព​ភ្ញៀវ​ទេសចរណ៍​ចូលមក​ប្រទេស​កម្ពុជា​

(​រតនគិរី​)៖ «​បន្ទាប់ពី​មាន​ការរីក​រាលដាល​វីរុស​ជំងឺ​រលាក​ផ្លូវដង្ហើម (covid-19) នៅតាម​បណ្ដាល​ប្រទេសមួយ​ចំនួន​លើ​ពិភពលោក មន្ត្រី​ច​ត្តា​ឡី​ស័​ក្ត​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​-​ឡេ​ថា​ញ់ ខេត្តរតនគិរី​បានធ្វើ​សកម្មភាព​ត្រួតពិនិត្យ​សុខភាព​យ៉ាង​តឹងរឹង​ទៅលើ​ការចូល​មកកាន់​ប្រទេស​កម្ពុជា ពី​សំណាក់​ភ្ញៀវទេសចរ​ណ៏​គ្រប់​សញ្ជាតិ​ដែល​ចូល​តាម​ច្រក​នេះ​»​។​នេះ​បើតាម​ការលើកឡើង​ពី​សំណាក់ លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តរតនគិរី​ក្នុងឱកាស​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ទូរទស្សន៍​ផេ​ក​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​នៅ​ល្ងាច​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០​។

​លោក ជា សានិ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ជា​ប្រធាន​ច​ត្តា​ឡី​ស័​ក្ត​ប្រចាំ​ច្រកទ្វា​អន្តរជាតិ​អូរ​យ៉ា​ដាវ​-​ឡេ​ថា​ញ់​បានអោយ​ផងដែរ​ថា ភ្ញៀវ​ទេសចរណ៍​ដែល​បានធ្វើ​ដំណើរ​ចូលមក​កម្សាន្ត​នៅក្នុង​ប្រទេស​កម្ពុជា តាម​ច្រក​អន្តរជាតិ​ខាងលើនេះ មន្ត្រី​ច​ត្តា​ឡី​ស័​ក្ត​បានធ្វើការ​បាញ់ថ្នាំ​សំលាប់​មេរោគ​ទៅលើ​រថយន្ត និង​បានធ្វើការ​វាស់​កំដៅ​គ្រប់​ភ្ញៀវទេសចរ​ណ៏​ទាំងអស់ ហើយ​ប្រសិនបើ​រកឃើញ​ភ្ញៀវទេសចរ​ណ៏​ណា​ម្នាក់​មាន​កំដៅ​ចាប់ ៣៨​អង្សា​ឡើងទៅ មន្ត្រី​ជំនាញ​និង​សួរ​ពី​អាកា​រៈ​មួយចំនួន​ដូចជា​ក្ដៅខ្លួន ក្អក​ជាប្រចាំ ឈឺទ្រូង ហើយ​បើ​មាន​បញ្ហា​នេះ​មែន ត្រូវ​ចាត់ទុកថា​ជា​ជនសង្ស័យ ហើយ​មន្ត្រី​ជំនាញ និង​ហៅ​រថយន្ត​ពេទ្យ​ឲ្យ​មក​ដឹកយក​ទៅពិនិត្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​មួយរយៈ​សិន​។​

​លោក ជា សានិ​ត បាន​បន្តថា បច្ចុប្បន្ននេះ​មន្ត្រី​ច​ត្តា​ឡី​ស័​ក្ត​បានធ្វើការ​វាស់​កំដៅ​ទៅលើ​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ដែល​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វា​នេះ​ក្នុង​១​ថ្ងៃៗ​ជិត​២០០​នាក់ ក៏ប៉ុន្តែ​ជា​លទ្ធផល​មន្ត្រី​យើង​មិនទាន់​រកឃើញ​ភ្ញៀវ​ទេសចរណ៍​ណា​ម្នាក់​មានកំ​ដៅ​ខុស​ប្រក្រតី​នេះ​ទេ ហើយ​ទោះបីជា​យ៉ាងណា​ក៏​មន្ត្រី​ច​ត្តា​ឡី​ស័​ក្ត និង​បន្ត​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បន្តទៅ​ទៀត​ទៅលើ​ភ្ញៀវ​ទេសចរណ៍​ដែល​ចេញ​ចូលមក​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​អោយ​ខាន​តែ​បាន​ចំពោះ​វីរុស​កូ​វីត​១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​នៅក្នុង​ប្រទេស​មួយចំនួន កុំ​ឲ្យ​ឆ្លង​ចូល​ប្រទេស​កម្ពុជា​យើង​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​)​